វចនានុក្រមខ្មែរ

ត្រី

សត្វវារិជជាត (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកា ខ្លះឥតស្រកា មានឈ្មោះផ្សេងៗច្រើនជាអនេក។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

សត្វវារិជជាត (សត្វទឹក) ក្នុងពួកសត្វមានទ្រនុងខ្នង ដកដង្ហើមដោយសារស្រកី, ខ្លះមានស្រកា ខ្លះឥតស្រកា មានឈ្មោះផ្សេងៗច្រើនជាអនេក។

ឧទាហរណ៍

“”

២

ឈ្មោះខ្លាមួយប្រភេទ សម្បុរប្រផេះនិងមានស្នាមអុជៗពណ៌ខ្មៅ។

ឧទាហរណ៍

“”

៣

បី (៣)។

ឧទាហរណ៍

“”

៤

ដែលមានកំពូល ៣:

ឧទាហរណ៍

“ប្រាសាទត្រីកូដ។”

៥

កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣:

ឧទាហរណ៍

“ភ្នំត្រីកូដ។”

៦

ដប់បី (១៣) ; ឬ ១០បីដង (៣ x ១០= ៣០)។

ឧទាហរណ៍

“”

៧

អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) :

ឧទាហរណ៍

“យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះមូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន។”

៨

ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣។

ឧទាហរណ៍

“”

៩

ដែលមានប្រការ ៣, មាន ៣ប្រការ, មាន ៣យ៉ាង។

ឧទាហរណ៍

“”

១០

សម្បត្តិមាន ៣យ៉ាងគឺ មនុស្សសម្បត្តិ, ទិព្វសម្បត្តិ, និព្វានសម្បត្តិ។

ឧទាហរណ៍

“”

១១

ភាគបី, ចំណែកបី។

ឧទាហរណ៍

“”

១២

ឈ្មោះកូនចត្រង្គមួយប្រភេទសម្រាប់តម្រៀបនៅជួរមុខ, ម្ខាងមាន ៨រួមទាំងពីរខាងមាន ១៦ដែលសន្មតទុកជាសេនារេហ៍ពល, វេលាចាប់ផ្ដើមលេងល្បែងនេះ គេតែងដើរ ឬរុញត្រីនេះមុនកូនឯទៀតជាដរាប។

ឧទាហរណ៍

“”

១៣

ឈ្មោះវល្លិមួយប្រភេទ សម្រាប់ប្រើក្នុងការធ្វើ (ត្បាញ) ឧបករណ៍នេសាទខ្លះឬក៏ផ្សំជាឱសថបាន។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

1

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់