វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១២ ន័យ
១

ដែលកំបុតស្អាត, ដែលមានចុងឬគល់ស្មើគ្នា, ទៀងទាត់, ស្មើ :

ឧទាហរណ៍

“កំបុតត្រឹម, សម្ដីត្រឹម; ដាច់ត្រឹម, និយាយត្រឹម។”

២

ដល់ណា, ដរាបណា :

ឧទាហរណ៍

“ទៅត្រឹមណា?។”

៣

ដល់ហ្នឹង, ដរាបហ្នឹង :

ឧទាហរណ៍

“ណ្ហើយ, ត្រឹមណឹងចុះ!”

៤

ដល់ណេះឬដល់នេះ, ដរាបនេះ :

ឧទាហរណ៍

“ពីនោះមកត្រឹមនេះ។”

៥

ដល់ណោះ ឬដល់នោះ, ដរាបនោះ :

ឧទាហរណ៍

“ពីនេះទៅត្រឹមនោះ។”

៦

កំណត់តែ, ល្មមតែដល់ :

ឧទាហរណ៍

“បើមិនបានដល់ ១០ ត្រឹមតែ ៨ ក៏យកដែរ។”

៧

ដែលត្រឹមនិងត្រង់ឥតល្អៀង :

ឧទាហរណ៍

“សម្ដីត្រឹមត្រង់, ប្រព្រឹត្តត្រឹមត្រង់, និយាយត្រឹមត្រង់។”

៨

ដែលត្រឹមនិងត្រូវឥតល្អៀង :

ឧទាហរណ៍

“ការត្រឹមត្រូវ; ប្រព្រឹត្តត្រឹមត្រូវ, និយាយត្រឹមត្រូវ។”

៩

ស្មើធេង :

ឧទាហរណ៍

“កំបុតត្រឹមធេង; អស់ត្រឹមធេង។ល។”

១០

(ម.ព. ត្រឹមណេះ)។

ឧទាហរណ៍

“”

១១

(ម.ព. ត្រឹមណោះ)។

ឧទាហរណ៍

“”

១២

(ម.ព. ត្រឹមណឹង)។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់