វចនានុក្រមខ្មែរវចនានុក្រម
ត្រុកៗ
គុ. [ត្រុក-ត្រុក]
ដែលមានសភាពមឹះៗ មិនអង់អាច, ទោះបីមានចំណេះវិជ្ជា ឬមានទ្រព្យធនដ៏សមគួរ ក៏មិនសម្ដែងកិរិយាក្លៀវក្លាឡើយ ប្រើឫកពាជាអ្នកទន់ថយខ្សត់ខ្សោយ។

“”
ដែលតត្រុកចុះតត្រុកឡើងតិចៗ មិនប្រញាប់ប្រញាល់; ដែលធ្វើអ្វីៗ មមឹះតិចៗ សន្សឹមៗ តែធ្វើមិនឈប់ :
“ដើរត្រុកៗ, ធ្វើការត្រុកៗ, រកស៊ីត្រុកៗ។”
(ព.ទ.បុ.) សេចក្ដីថា អ្នកមានចំណេះវិជ្ជាឬសម្ដីថ្វីមាត់ស្ទាត់ពូកែ ប៉ុន្តែធ្វើឫកពាកិរិយាមឹះៗ ញើបៗ ហាក់ដូចជាគ្មានចេះគ្មានដឹងអ្វី ដោយហេតុនេះ អ្នកផងក៏មើលងាយ, លុះកាលណាអ្នកនោះសម្ដែងចំណេះវិជ្ជាឬបញ្ចេញសម្ដីថ្វីមាត់ មានរបៀបបែបបទប្រាកដច្បាស់, ទើបអ្នកផងស្ងើចសរសើរកោតក្រែងរអែងចិត្ត លែងហ៊ានមើលងាយតទៅទៀត។
“”