ថ្នាំ
ឱសថ, វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ :
ឱសថ, វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ :
ឱសថ, វត្ថុសម្រាប់រម្ងាប់រោគផ្សេងៗ :
“ផឹកថ្នាំ, ពេទ្យឱ្យថ្នាំ។”
ប្រើប្រាស់ឱសថដោយបន្តក់ លាប លេប ឬចាក់ ដើម្បីព្យាបាលរោគ :
“នាងធ្លាក់ខ្លួនឈឺ ដាក់ថ្នាំអ្វីក៏មិនត្រូវ។”
ថ្នាំជក់, ឈ្មោះដំណាំមានស្លឹកយកមកហាន់ហាល សម្រាប់ជក់ឬចុក :
“ថ្នាំមួយបាញ់។”
ថ្នាំពណ៌, វត្ថុមានពណ៌ផ្សេងៗ សម្រាប់លាបតាក់តែងអ្វីៗទាំងពួង :
“ថ្នាំខៀវ, ថ្នាំលឿង។”
ថ្នាំគីមី, សារជាតិគីមីសម្រាប់ដាក់លើចំណីអាហារ ការពារកុំឱ្យឆាប់ស្អុយរលួយ។
“”
សារធាតុគីមីដើម្បីឱ្យរុក្ខជាតិលូតលាស់បានល្អនិងអាចប្រមូលផលបានច្រើនដង :
“បន្លែនេះដាំដាក់ថ្នាំច្រើន។”
សារធាតុគីមីសម្រាប់ការពារដំណាំនិងភោគផលប្រឆាំងនឹងបរាសិត ផ្សិត ស្មៅ និងសត្វល្អិតចង្រៃ :
“ថ្នាំកសិកម្មប្រើសម្រាប់សម្លាប់សត្វល្អិតចង្រៃ។”
ប្រើសារជាតិគីមីលើចំណីអាហារ ការពារកុំឱ្យឆាប់ស្អុយរលួយ :
“គាត់ដាក់ថ្នាំលើចំណីអាហារដោយមិនគិតពីផលប៉ះពាល់ដល់សុខភាព។”
ប្រើថ្នាំបន្លំក្នុងអ្វីមួយ ដើម្បីបំពុល សណ្ដំ ឬពង្វក់ស្មារតី :
“ចោរស្រី ២នាក់ បានដាក់ថ្នាំយកខ្សែកពីជនរងគ្រោះ។”
ស្រោច រោយ បង់ថ្នាំ ដើម្បីកម្ចាត់សត្វល្អិត :
“យុទ្ធនាការដាក់ថ្នាំក្នុងទឹកកម្ចាត់មូសខ្លា។”