ទិវា
ថ្ងៃ, ក្នុងវេលាថ្ងៃ, នៅវេលាថ្ងៃ។
ថ្ងៃ, ក្នុងវេលាថ្ងៃ, នៅវេលាថ្ងៃ។
ថ្ងៃ, ក្នុងវេលាថ្ងៃ, នៅវេលាថ្ងៃ។
“”
ថ្ងៃប្រារព្ធពិធីរម្លឹកខួបនៃព្រឹត្តិការណ៍អ្វីមួយ។
“”
ថ្ងៃប្រារព្ធពិធីរំលឹកដល់ការទទួលបានសិទ្ធិគាំពារកុមារ ដែលត្រូវបានមនុស្សលើពិភពលោកយកចិត្តទុកដាក់និងប្រារព្ធនៅថ្ងៃទី១ខែមិថុនា រៀងរាល់ឆ្នាំ។
“”
ថ្ងៃដែលប្រកាសដាក់ឱ្យប្រើច្បាប់រដ្ឋធម្មនុញ្ញជាផ្លូវការ :
“ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រារព្ធនៅថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។”
ថ្ងៃដែលកម្មករ (ទូទាំងពិភពលោក) ទាមទារបានសិទ្ធិពេញលេញក្នុងវិស័យការងារ (១ឧសភា ១៨៩០) :
“ទិវាពលកម្មអន្តរជាតិត្រូវបានប្រារព្ធថ្ងៃទី១ ខែឧសភា ជារៀងរាល់ឆ្នាំ។”
ថ្ងៃប្រារព្ធពិធីរម្លឹកដល់ការទទួលបានសិទ្ធិសេរីភាពរបស់ស្ត្រីពីការបង្ខំឱ្យធ្វើការងារច្រើនម៉ោងនៅតាមរោងចក្រសហគ្រាសនានាជាដើម នៅលើសកលលោកនាដើមសតវត្សទី២០ហើយគេតែងប្រារព្ធនៅថ្ងៃទី៨ខែមីនា រៀងរាល់ឆ្នាំ :
“ទិវាសិទ្ធិនារីអន្តរជាតិគេតែងហៅកាត់ថា ទិវា៨មីនា។”
ថ្ងៃដែលមនុស្សលើសកលលោកត្រូវបានកំណត់និងផ្ដល់សិទ្ធិជាមូលដ្ឋាន :
“ទិវាសិទ្ធិមនុស្សអន្តរជាតិប្រារព្ធនៅថ្ងៃទី១០ ខែធ្នូ ជារៀងរាល់ឆ្នាំ។”