ទីឃ
វែង, អង្វែង, ដែលស្ថិតនៅបានយូរ។
វែង, អង្វែង, ដែលស្ថិតនៅបានយូរ។
វែង, អង្វែង, ដែលស្ថិតនៅបានយូរ។
“”
ស្រៈមានសំឡេងវែង, សម្រាប់ប្រើខាងភាសាបាលី មាន៥តួ គឺ អា, ឦ, ឩ, ឯ, ឱ; សម្រាប់ប្រើខាងភាសាសំស្ក្រឹតមាន ៩តួគឺ អា, ឦ, ឩ, ឬ, ឮ, ឯ, ឰ, ឱ, ឪ; សម្រាប់ប្រើខាងភាសាខ្មែរមាន ១៣តួគឺ អា, អី, អឺ, អូ, អួ, អើ, អឿ, អៀ, អេ, អែ, អៃ, អោ, អៅ; ស្រៈទាំងប៉ុណ្ណោះហៅថា ស្រៈទីឃៈ ឬ ទីឃសរៈ។
“”
កាលវែង, កាលអង្វែង។
“”
(ម.ព. ទីឃទស្សី)។
“”
អ្នកឃើញហេតុវែង, អ្នកឃើញកាលវែង គឺអ្នកដែលមានញាណដ៏វិសេសអាចឃើញហេតុ, ឃើញដំណើរដែលនឹងមានក្នុងអនាគត :
“ព្រះសម្មាសម្ពុទ្ធទ្រង់ជាទីឃទស្សី។”
ឈ្មោះគម្ពីរដើមបង្អស់នៃព្រះសុត្តន្តបិដក។
“”
ដំណើរដេកអង្វែង (ដេកលែងក្រោក) គឺមរណៈ ឬរូបដែលស្លាប់ហើយ។
“”
កាលវែង, កាលអង្វែង (ជាវេវចនៈនៃ ទីឃកាល)។
“”
(ម.ព. ទីឃរោគី)។
“”
អ្នកមានរោគយូរអង្វែង គឺអ្នកដែលមានជំងឺទំជាប់តត្រំតត្រើយមើលមិនជា។
“”
ស្រៈមានសំឡេងវែង។
“”
(ម.ព. ទីឃសរ)។
“”
អាយុវែង; ដែលមានអាយុយឺន។
“”
អាវុធវែង ឬអាវុធមានផ្លែវែង (ដាវ)។ បើប្រើតាមអំណាចរូបសព្ទដែលប្រែថា អាវុធវែង, ទោះបីកាំភ្លើង ក៏ហៅថា ទីឃាវុធ បានដែរ។
“”
(ព.ផ្ទ. រស្ស រស្សៈ ឬក៏រស្សសរៈ)។