វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ទីទៃពីខ្ចីពីចាស់ គឺដែលដល់កំណត់ជិតជ្រុះពីមែក, ពីទង :

ឧទាហរណ៍

“ស្លឹកឈើទុំ, ផ្លែឈើទុំ។”

២

ពាក្យប្រើផ្សំជាមួយនឹងរោគដែលដល់កំណត់នឹងបែកនឹងធ្លាយ ឬរោគដែលកើតយូរទាំងជ្រុលណាស់ហើយ ក៏ហៅ ទុំ ដែរ :

ឧទាហរណ៍

“បូសទុំ, ឫសដូងបាតទុំ; រោគទុំណាស់ទៅហើយ គ្មានពេទ្យណាមើលជាទេ។”

៣

ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ចាស់ :

ឧទាហរណ៍

“ចាស់ទុំ គឺមនុស្សដែលចាស់ណាស់ហើយ។”

ចំណាំការប្រើប្រាស់

(ម.ព. អករ៍{¥¥}២{££} ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់