វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទើប

ឈ. [ទើប]

ពាក្យសម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្តពីឃ្លាសេចក្ដីរបស់ពាក្យថា លុះតែ, ទាល់តែ, បើលុះតែ, កាលបើ ..., ដូចជា :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ពាក្យសម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្តពីឃ្លាសេចក្ដីរបស់ពាក្យថា លុះតែ, ទាល់តែ, បើលុះតែ, កាលបើ ..., ដូចជា :

ឧទាហរណ៍

“លុះតែគេសួរខ្ញុំ ទើបខ្ញុំឆ្លើយ; លុះតែឱ្យតម្លៃគ្រប់ទៅគេ ទើបគេឱ្យរបស់ទាំងនោះមកយើង; យប់ម៉ិញទាល់តែដល់ម៉ោង៣ ទើបខ្ញុំទទួលទានដំណេក; បើលុះតែបងព្រមទៅ ទើបគេទៅទាំងអស់គ្នា; កាលបើយើងអញ្ជីញគេ ទើបគេនឹងមកទាំងអស់គ្នា។”

២

ពាក្យប្រាប់អតីតកាលឈោងចូលមកអនាគត :

ឧទាហរណ៍

“គេមកជួបជុំយូរដែរហើយ បងឯងទើបតែនឹងមកដល់ក្រោយគេ; ខ្ញុំទើបនឹងមកពីខេត្តក្រៅ ...។”

៣

(ម.ព. ទើបតែនឹង)។

ឧទាហរណ៍

“”

៤

ពាក្យប្រាប់បច្ចុប្បន្នកាល ជិតអនាគត :

ឧទាហរណ៍

“អើ, ធ្វើយ៉ាងហ្នឹងទើបបានពេញជាត្រូវ; បើលុះតែលោកគ្រូនាំថាមុន ទើបបានសិស្សទាំងអស់ថាតាមកើត ...។”

ចំណាំការប្រើប្រាស់

(ព.សា. ថា ទៈបាន ដូចជា អឺ, ធ្វើអ៊‌ីចឹង ទៈបានពេញជាត្រូវ! ម.ព. ទៈបាន ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់