វចនានុក្រមខ្មែរ

ទេវទត្ត

ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយ គឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ) ; ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ។

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយ គឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម (ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ) ; ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គ ប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ។

ឧទាហរណ៍

“”

២

(ព.ទ.បុ.) សេចក្ដីថា ចិត្តអាក្រក់ប្រហែលនឹងចិត្តទេវទត្ត ប៉ុន្តែសម្ដីដែលចេញពីមាត់ទន់ផ្អែមពីរោះគួរនឹងឱ្យទុកចិត្តថាពិតប្រាកដដូចជាទេវតា។

ឧទាហរណ៍

“”

៣

មារដែលជាទេវបុត្ត បានដល់ស្ដេចមារាធិរាជ មានកំណើតក្នុងជាន់ទេវតាដែលតែងតែបង្កព្យុះភ្លៀងឱ្យកើតការភ័យខ្លាច។ ក្នុងគម្ពីរពុទ្ធសាសនាមានតំណាលថា ទេវបុត្តមារ (មារាធិរាជ) បានប្រើកូនស្រីខ្លួន ៣នាក់គឺ នាងតណ្ហា, នាងរាគា, និងនាងអរតី ឱ្យទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធ តែដោយព្រះអង្គជាបុគ្គលអស់កិលេស, មិនចាប់អារម្មណ៍, មិនរំភើបនឹងឧបាយកលខ្មៅកខ្វក់ទាំងនោះឡើយ។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់