ទ្រាំង
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ; ឥឡូវរួមចូលក្នុង ខេត្តតាកែវ ស្រុកទ្រាំងមាន ២គឺ ទ្រាំងត្រើយឯជើង, ទ្រាំងត្រើយត្បូងៗ សព្វថ្ងៃនេះជាអាណាខេត្តកូស័ងស៊ីន រាប់បញ្ចូលក្នុងខេត្តមាត់ជ្រូក (ចូដុក)។

“”
ឈ្មោះតចសារព្រឹក្សមួយប្រភេទ (សន្តានជ្រៃ) មានធាងវែងៗ មានស្លឹកប្រើការបានច្រើនយ៉ាងគឺ ប្រើការចារសាស្ត្រាហៅថា ស្លឹករឹត; ប្រើការដោយយកទ្រនុងស្លឹកវាច្រៀកធ្វើជាកន្លាស់ដោតខ្ទាស់ស្លឹកខ្ចីៗ សៗ គ្របបន្តិចៗលើគ្នាឱ្យបានជាបន្ទះវែងៗ ធំៗ សម្រាប់ប្រក់ឬបាំងហៅថា ភ្ជល់ (មិនជាប់បានយូរប៉ុន្មានទេ) ; ទោះត្បាញជាការុងឬសំពៀតជាដើមក៏ហៅថា ភ្ជល់ បានដែរ; ប្រើចម្រៀកតូចៗត្បាញធ្វើជាក្ដោងទូក ហៅថា ទទត់; ទ្រនុងដែលសកយកស្លឹកចេញហៅថា ទ្រនុងរឹត ឬឆ្អឹងរឹត; ធាងទុំដែលគេកាប់យកមកពុះហើយច្រាស់ ឬឈូសធ្វើជាវត្ថុផ្សេងៗមានដំបង, ដាម, ព័ន្ធមូល (គ្រឿងតម្បាញ) ជាដើម ហៅថា ទ្រាំង ដែរៈ ដំបងទ្រាំង, ដាមទ្រាំង, ព័ន្ធមូលទ្រាំង។ (ព.ទ.បុ.) ទ្រាំងកំដរខ្មោច គេយកធាងទ្រាំងដែលគេធ្វើជាដាមឬជាព័ន្ធមូលនោះមកចងភ្ជាប់ ឬខ្ទាស់នឹងកាំជណ្ដើរផ្ទះ ដោយគេជឿតាមទម្លាប់ថា ខ្មោចបិសាចខ្លាចទ្រាំង គេការពារមិនឱ្យខ្មោចបិសាចឡើងតាមជណ្ដើរចូលក្នុងផ្ទះបាន។ មនុស្សដែលខ្ចិលខ្ជិលណាស់ ឬដែលល្ងង់ទុយមុយពេក ពេលយប់ដេកលក់មិនសូវដែលប្រែខ្លួន បានត្រឹមតែមកដេកកំដរ កុំឱ្យតែខ្លាចខ្មោចបិសាចលងប៉ុណ្ណោះ, គេនិយាយថា ដូចគេយកទ្រាំងមកកំដរខ្មោច។ ដើមទ្រាំងនេះច្រើនដុះពីគ្រាប់វាក្នុងព្រៃធំៗ ក្នុងប្រទេសកម្ពុជា មានខេត្តក្រចេះ និងខេត្តកំពង់ធំច្រើនជាងខេត្តឯទៀត, ជាតចសារព្រឹក្សមានប្រយោជន៍ច្រើន, គេអាចដាំតាមព្រំវត្តអារាមក៏បាន មិនសូវរើសដីប៉ុន្មានទេ, រស់នៅបានយូរឆ្នាំ វែងឆ្ងាយជាងអាយុមនុស្សអ្នកមានអាយុវែង, ប៉ុន្តែលុះដល់កំណត់កាល ក៏បញ្ចេញផ្កាចំត្រង់កំពូលមានផ្លែផ្កាជាធ្លាយដូចផ្លែចាក, លុះផ្លែទុំហើយ តចសារព្រឹក្សនេះក៏ងាប់, រាប់ថាជារុក្ខជាតិបញ្ចេញផ្កាផ្លែសម្លាប់ដើម, សូមដូចព្រះពុទ្ធភាសិតថា តចសារជាតិមានឫស្សី, បបុស, ត្រែង, ទ្រាំងជាដើមបញ្ចេញផ្កាផ្លែសម្លាប់ដើមវាយ៉ាងណា, លាភៈសក្ការៈពុំជា សម្លាប់មនុស្សលោភលាមកតក់ម៉ក់អាក្រក់ក្រៃ ក៏មានឧបមេយ្យដូច្នោះដែរ។
“”
ឈ្មោះលលកមួយប្រភេទសម្បុររលើប មាត្រតូចជាងលលកធម្មតា, មិនចេះរងាវទេ ចេះតែបូលឬបរសូរញាប់រន្ថាន់ :
“លលកទ្រាំង។”