ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ច្រកមានសន្ទះឬរនាំងសម្រាប់បើកបិទចេញចូល :

ឧទាហរណ៍

“ទ្វារផ្ទះ, ទ្វាររបង។”

២

ច្រកឬប្រហប់ដែលមានភ្នំអមទាំងពីរខាង ឬឈូងសមុទ្រជាដើម ទោះមានកោះឬភ្នំអមទាំងពីរខាងក្ដី មានតែដីគោកអមក្ដី ក៏ហៅ ទ្វារ ដែរ :

ឧទាហរណ៍

“ទ្វារកំពត, ទ្វារសមុទ្រ។”

៣

ផ្នែកនៃទ្វារសម្រាប់ចាប់កាន់ដើម្បីបើកបិទ :

ឧទាហរណ៍

“មានទទួលកុម្ម៉ង់និងបោះដុំដៃទ្វារគ្រប់ប្រភេទ, ដៃទ្វារបាក់ហើយ។”

៤

ប្រដាប់ធ្វើពីលោហៈ រាងសំប៉ែតពីរផ្នត់ មានរន្ធ មានបន្លួញញីឈ្មោលដើម្បីភ្ជាប់ទ្វារទៅនឹងមេទ្វារសម្រាប់បើកបិទ :

ឧទាហរណ៍

“ត្រចៀកទ្វារល្អមានតម្លៃថ្លៃ។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់