វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ធម្មធរ

ន. [ធ័ម-មៈ-ធ]

អ្នកទ្រទ្រង់ធម៌, អ្នកកាន់ធម៌, អ្នកប្រតិបត្តិត្រឹមត្រង់តាមគន្លងធម៌។ ឋានន្តរ គឺងារនៃភិក្ខុក្នុងព្រះពុទ្ធសាសនា ចំពោះភិក្ខុអ្នកចេះចាំធម៌ពុំសូវទើសទាល់។ ខ្មែរយកពាក្យនេះមកប្រើជាងារនៃភិក្ខុក្នុងថ្នាក់ជាឋានានុក្រមថា ព្រះធម្មធរ ជាគូគ្នានឹង ព្រះវិន័យធរ ជាសហការីរបស់ព្រះរាជាគណៈ ជាចៅអធិការវត្តធំៗ ក្នុងព្រះរាជធានី; ក្នុងសម័យបច្ចុប្បន្ន មេគណនិងអនុគណគ្រប់ខេត្ត ស្រុកក៏មាន ព្រះធម្មធរ ជាសហការីដែរ ហៅថា ព្រះធម្មធរ ជាសហការីនៃមេគណឬនៃអនុគណ; ដោយការផ្គូងារថា ព្រះវិន័យធរ ខាងវិន័យ, ព្រះធម្មធរ ខាងធម៌។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ធម្មកថិកនិងវិន័យធរ ក្នុង វិន័យ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់