វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

មិនបានជោគជ័យក្នុងការប្រឡង, ការប្រកួត ជាដើម :

ឧទាហរណ៍

“ប្រឡងធ្លាក់, ធ្លាក់នៅក្នុងវគ្គជម្រុះ។”

២

បាត់បង់ឋានៈ តំណែងឬអំណាច ជាដើម :

ឧទាហរណ៍

“ធ្លាក់តំណែង, ធ្លាក់បុណ្យ។”

៣

របូតពីលើជ្រុះចុះមកក្រោម :

ឧទាហរណ៍

“ធ្លាក់អីវ៉ាន់ពីលើរានហាល។”

៤

(ព.ប្រ.) ក្លាយជា, ប្រែជា អន់ខ្សោយជាងពីមុន :

ឧទាហរណ៍

“ធ្លាក់ខ្លួនឈឺ, ធ្លាក់ខ្ឡួនពិការ, ធ្លាក់ខ្លួនក្រ។”

៥

(សំនួន.) តក់ស្លុតឬរន្ធត់យ៉ាងខ្លាំង ដោយក្ដីសោកស្ដាយហួសប្រមាណ :

ឧទាហរណ៍

“ប្រពន្ធធ្លាក់ថ្លើមក្ដុក ពីព្រោះប្ដីចាញ់ល្បែងអស់។”

៦

(សំនួន.) (ព.សា) បរាជ័យ ដួលរលំ ខាតបង់ ក្ស័យធន (ជាពិសេសជំនួញ) :

ឧទាហរណ៍

“ការជួញដូរឆ្នាំនេះធ្លាក់ទឹកហើយ។”

៧

របូតមាត់ចេញសម្ដីប្រាប់ការណ៍ពិត :

ឧទាហរណ៍

“សួរឈ្លេចទាល់តែធ្លាក់សម្ដីពិត។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់