វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

១០ ន័យ
១

ប្រសើរ, ចម្បង, បរិសុទ្ធ។

ឧទាហរណ៍

“”

២

ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថា នាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ។

ឧទាហរណ៍

“”

៣

អនាគាមិបុគ្គល ក៏ហៅថា នាគ ព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ។

ឧទាហរណ៍

“”

៤

អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគា ក៏ហៅថា នាគ ព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ។

ឧទាហរណ៍

“”

៥

បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ។

ឧទាហរណ៍

“”

៦

កុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ មានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសម្នាក់ក្នុងព្រះពុទ្ធសាសនា ក៏ហៅថា នាគ ព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត។

ឧទាហរណ៍

“”

៧

ដំរីដែលមានរូបរាងស័ក្ដិសមប្រសើរក៏ហៅថា នាគ។

ឧទាហរណ៍

“”

៨

ពស់ដែលមានអានុភាពចម្បង ក៏ហៅថា នាគ។

ឧទាហរណ៍

“”

៩

ដើមខ្ទឹង, សំណ ក៏ហៅថា នាគ។

ឧទាហរណ៍

“”

១០

ឈ្មោះត្រីទឹកសាបមួយប្រភេទ ខ្លួនរាងសំប៉ែតវែង មានស្រកាក្រាស់ៗនិងព្រុយចង្កាពីរ ជាប្រភេទត្រីសម្រាប់ចិញ្ចឹមដាក់តាំងលម្អនៅក្នុងកែវ :

ឧទាហរណ៍

“បើតាមជំនឿរបស់ជនជាតិចិន ត្រីនាគជាសត្វនាំមកនូវលាភសំណាង។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់