វចនា.
វចនានុក្រមខ្មែរវចនានុក្រម

នាង

ន. [នាង]

ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថា សម្បុកនាង ដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ :

ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ដង្កូវសូត្រ គឺដង្កូវដែលកើតអំពីពងមេអំបៅជាដង្កូវបញ្ចេញសូត្រព័ទ្ធសម្បុកបាំងខ្លួនបាត់, នោះសម្បុកឯងហៅថា សម្បុកនាង ដែលគេសម្រេចឱ្យកើតបានមកជាសរសៃសូត្រ :

ឧទាហរណ៍

“ដង្កូវនាង, ចិញ្ចឹមនាង, ឱ្យចំណីនាង។”

២

ឈ្មោះកូនចត្រង្គមួយប្រភេទ (មានពីរ) សម្រាប់ដាក់តម្រៀបក្បែរខុនទាំងពីរខាង (ទុកជាព្រះអគ្គមហេសី)។

ឧទាហរណ៍

“”

៣

ពាក្យសម្រាប់និយាយទៅរកមនុស្សស្រីឬប្រុស ដែលមានចំណាស់ថយជាងខ្លួនច្រើន ដោយដំណើរលំអុតលំឱន :

ឧទាហរណ៍

“សុខសប្បាយទេនាង?; ទៅណានាង?។”

៤

សម្រាប់ហៅមនុស្សស្រី ដែលមានអាយុតិចក្ដី ច្រើនក្ដី សូម្បីមានយសស័ក្ដិខ្ពស់ក្ដី, ជាពាក្យតំណាលក្នុងរឿងរ៉ាវណាមួយ :

ឧទាហរណ៍

“ព្រះនាងពិម្ពាយសោធរា; នាងទេវី; នាងសាមាវតី; នាងវិសាខា។ល។”

៥

សម្រាប់ហៅកូនប្រុសបង្កើត, កូនស្រីបង្កើត ដោយលំអុត :

ឧទាហរណ៍

“អានាង, អានាងកូនខ្ញុំ; មេនាង, មេនាងកូនខ្ញុំ។”

ចំណាំការប្រើប្រាស់

(ម.ព. ចត្រង្គ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់