វចនានុក្រមខ្មែរវចនានុក្រម
បច្ចន្តប្រទេស
ន. [ប៉័ច-ច័ន-តៈ-ប្រ-ទេស]
ប្រទេសជាចុងនៃប្រទេសធំៗ។ ក្នុងគម្ពីរវិន័យខាងព្រះពុទ្ធសាសនា មានសេចក្ដីចង្អុលប្រាប់បញ្ជាក់ដោយដាច់ខាតថា ប្រទេសទាំងប៉ុន្មានក្រៅអំពី មធ្យមប្រទេស គឺប្រទេសឥណ្ឌាភាគកណ្ដាលចេញ ហៅថា បច្ចន្តប្រទេស ទាំងអស់; ឯមធ្យមប្រទេសនោះ ហៅថា ជម្ពូទ្វីប វិញក៏បាន។
