វចនានុក្រមខ្មែរវចនានុក្រម
បញ្ចុះ
កិ. [បញ់-ចុះ] ឬ [បាញ់-ចុះ]
ធ្វើឱ្យចុះ។
ធ្វើឱ្យចុះ។
ធ្វើឱ្យចុះ។
“”
ដាក់អ្វីៗច្រើនមុខលាយឡំគ្នា។
“”
សូត្រសែកមន្តអាគម ប្រសិទ្ធីក្រមួនមាត់ក្នុងដន្លាប់ (តាមទម្លាប់អ្នកដែលជឿ)។
“”
ដាក់បន្លួញក្នុងដំណាប់។
“”
គិត ឬដាក់តម្លៃឱ្យថយចុះតិចជាងមុន។
“”
ដាក់អដ្ឋិធាតុក្នុងចេតិយឬក្នុងផែនដី។
“”
និយាយណែនាំពន្យល់ឱ្យចុះចូល។
“”
កប់សព :
“សម័យបុរេប្រវត្តិសាស្ត្រ បុព្វបុរសខ្មែរចេះបញ្ចុះសពនៅក្រោមថ្មដុល។”
ដាក់ប្រដាប់បន្លុងប្រគេនភិក្ខុសង្ឃ ជាកិច្ចឧទ្ទិសផលបុណ្យបញ្ជូនទៅបុគ្គលដែលទើបធ្វើមរណកាលថ្មីៗ (ពាក្យសាមញ្ញ, ពាក្យរាបសាហៅថា ប្លុង; ធ្វើតាមប្រពៃណីរបស់ប្រទេស)។
“”
បរិភោគច្រើនហើយថែមទាំងយឺតយូរក្រឈប់ក្រលែង មិនចេះអស់មិនចេះហើយ :
“ចុះវាបញ្ចុះកំពង់ដល់ណាទៀត? (ព.ទ្រ.)។”