បណ្ដាក់
ទិញឬដូរដោយដាក់ដើមទុនមុន គឺដាក់ប្រាក់ឬទំនិញអ្វីមួយជឿឱ្យទៅអ្នកដែលទ័លក្រត្រូវការយកថ្លៃមុនហើយនឹងយករបស់ដែលត្រូវទិញដូរនោះជាខាងក្រោយ ក្នុងកំណត់រដូវរបរ មានស្រូវនិងគ្រាប់ពោតជាដើម ដើម្បីឱ្យមានចំណេញជាងទិញដូរដល់ដៃ :

“បណ្ដាក់ស្រូវ, បណ្ដាក់គ្រាប់ពោត, បណ្ដាក់ស្ករ។”
ការផ្ដល់ប្រាក់ឬទំនិញនិងទទួលប្រាក់ឬទំនិញ ដែលក្រោយមកត្រូវសងតាមចំនួននិងពេលកំណត់តាមការព្រមព្រៀង។
“”
ដាក់រាយគ្នាឱ្យនៅបន្តហែៗបណ្ដោយតាមដងផ្លូវឬទីផ្សេងៗ :
“កងទ័ពបណ្ដាក់គ្នាតាមដងព្រៃ ដើម្បីចាំស្កាត់ប្រយុទ្ធនឹងពួកខ្មាំង។”
ដែលសន្មតកំណត់ផ្លាស់ប្ដូរវេនគ្នា គឺម្នាក់ចេញទៅម្នាក់ចូលមកដល់, ម្នាក់ចុះទៅម្នាក់ឡើងមកដល់, ម្នាក់ដេកម្នាក់ភ្ញាក់ឡើង, ម្នាក់ទៅ ម្នាក់នៅចាំ ជាបន្តបន្ទាប់គ្នាយ៉ាងនេះជាដើម ក៏ហៅថា បណ្ដាក់ ដែរ :
“ដេកបណ្ដាក់គ្នា, រត់បណ្ដាក់គ្នា, ថ្ងៃនេះ ផ្ទះខ្ញុំមានភ្ញៀវច្រើន ម្នាក់ចេញម្នាក់ចូលដូចគេបណ្ដាក់គ្នា។”
(តាមរឿងព្រេងខ្មែរថា ទន្សាយចាញ់ប្រាជ្ញាខ្យង ក្នុងរឿងភ្នាល់រត់ប្រណាំងគ្នា ព្រោះខ្យងបណ្ដាក់គ្នាហែតាមមាត់បឹង ឱ្យឆ្លើយកូ៎កៗ នៅខាងមុខជាដរាបគ្រប់តែខណៈដែលទន្សាយស្រែកហៅ។ ពាក្យដែលគេតែងនិយាយថា បណ្ដាក់គ្នារដឹកដូចខ្យង គឺជាប់ទាក់ទងមកពីរឿងនោះឯង)។