វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បព្វជិតនាម

ន. [ប័ប-ពៈ-ជិ-តៈ-នាម]

ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស (ដែលប្រើជាបាលី) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុ ឬដែលចុះលើសន្លឹកសង្ឃដីកា សម្រាប់សាមណេរ សម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថា ខេមានន្ទោ, ខេមាភិរតោ, ចន្ទាភោ, ជោតញ្ញាណោ, ពុទ្ធរក្ខិតោ ជាដើម :

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះនៃអ្នកបួស, ឈ្មោះសម្រាប់អ្នកបួស (ដែលប្រើជាបាលី) គឺនាមដែលចុះលើសន្លឹកឆាយាសម្រាប់ភិក្ខុ ឬដែលចុះលើសន្លឹកសង្ឃដីកា សម្រាប់សាមណេរ សម្រាប់ហៅជាជំនួសនាមកាលដែលនៅជាគ្រហស្ថ, ដូចជានាមថា ខេមានន្ទោ, ខេមាភិរតោ, ចន្ទាភោ, ជោតញ្ញាណោ, ពុទ្ធរក្ខិតោ ជាដើម :

ឧទាហរណ៍

“ភិក្ខុសួស្តិ៍ សយ មានបព្វជិតនាមជា ព្រហ្មបណ្ឌិតោ; សាមណេរមាស ម៉ុម មានបព្វជិតនាមជា សីលានន្ទោ។ល។”

ចំណាំការប្រើប្រាស់

(តាមទម្លាប់ឬលំអានក្នុងវិន័យពុទ្ធសាសនា, កាលបើកុលបុត្តបានបួសជាសាមណេរឬបានឧបសម្បទាជាភិក្ខុរួចហើយ គេមិនហៅឈ្មោះដើមកាលដែលនៅជាគ្រហស្ថនោះទេ គេហៅចំពោះតែបព្វជិតនាមជានិច្ច ទោះសរសេរចុះក្នុងបញ្ជីឬក្នុងលិខិតផ្សេងៗ ជាផ្លូវការ ក៏គេប្រើចំពោះតែបព្វជិតនាមនោះឯង អ្នកផងគេស្គាល់តែនាមក្នុងផ្នួសថាជាឈ្មោះនៃភិក្ខុឬសាមណេរនោះៗប៉ុណ្ណោះ។ អ្នកឥណ្ឌា, លង្កា, ភូមា, មន, គេប្រតិបត្តិតាមបែបនេះជាដរាប)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់