វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ភោជនាហារដែលចម្អិនដោយអង្ករស្ងោររំងាស់ហើយសម្រិត ឬសង្កត់យកទឹកចេញរួចផ្ងំឱ្យងំ :

ឧទាហរណ៍

“បាយខ្សាយ, បាយដំណើប។”

២

បរិភោគ, ស៊ី (បាយ នេះជា ន. ប៉ុន្តែខ្មែរយើងប្រើក្នុងអត្ថន័យសាមញ្ញជា កិ. ដោយរួបរួមជាការបរិភោគភោជនាហារក្នុងមួយពេល, ច្រើននិយាយដោយខ្លី) :

ឧទាហរណ៍

“អ្នកទាំងអស់គ្នា បាយហើយឬនៅ? ទៅបាយឯណា?; ម៍បាយជាមួយគ្នា!”

៣

បាយដែលបានពីព្រះសង្ឃត្រាច់ចរបិណ្ឌបាត ច្រើនថា បាយបាត្រ :

ឧទាហរណ៍

“បាយបិណ្ឌបាត, អាហារបិណ្ឌបាត។”

៤

ពំនូតបាយដំណើប លាយល្ង សណ្ដែកបាយ សាច់ដូងជាដើម ដែលពុទ្ធបរិស័ទជាតិខ្មែរដង្ហែបោះជុំវិញព្រះវិហារ ដោយសម្គាល់ថាជាការឧទ្ទិសដល់ពួកប្រេតជាញាតិ :

ឧទាហរណ៍

“តើការបោះបាយបិណ្ឌនេះ ពួកប្រេតជាសាច់ញាតិពិតជាអាចទទួលបានមែនឬ?។”

៥

ចម្អិនបាយ :

ឧទាហរណ៍

“ដាំបាយ ត្រូវដាក់អង្ករនិងទឹកលៃស្មានឱ្យល្មម កុំជាត់ទឹកបាយចោលព្រោះការជាត់បាយនាំឱ្យបាយមានឱជារសខ្សោយ (ពាក្យទំនើបថា នាំឱ្យខូចវីតាមីន)។”

៦

បាយស ក្រហមប្រើជាគ្រឿងសំណែន :

ឧទាហរណ៍

“សែនពែច្រមុះជ្រូក បាយសបាយក្រហម ញាំភ្លា។”

ចំណាំការប្រើប្រាស់

(បរិភោគបាយ, ពីសាបាយ, ហូបបាយ, ទទួលទានបាយ, អាស្រ័យបាយ, ស៊ីបាយ ជាពាក្យហៅដោយសរុបរួមការបរិភោគភោជនាហារមានបាយជាដើម ក្នុងវេលាមួយតាមពេលកំណត់)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់