ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ប្រដាប់សម្រាប់កីឡាធ្វើពីកៅស៊ូជាដើមមានសណ្ឋានជាដុំមូល :

ឧទាហរណ៍

“បាល់បោះ, បាល់ទាត់; កីឡាបាល់ ជាកាយបរិហារពិសេសមួយក្នុងសកលលោក; ក្នុងសម័យសង្គមរាស្ត្រនិយមប្រទេសកម្ពុជាមានពួកអ្នកកីឡាគ្រប់ប្រភេទកាន់តែសម្បូរឡើងរាល់ថ្ងៃ, ព្រោះមានសម្ដេចព្រះនរោត្តមសីហនុ ជាព្រះបិតាកីឡាជាតិ ...។”

២

បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិក សប់ខ្យល់បញ្ចូល ប្រើសម្រាប់កីឡាបាល់ទាត់ :

ឧទាហរណ៍

“ក្រសួងអប់រំឧបត្ថម្ភបាល់ទាត់ជាច្រើនដល់សិស្ស។”

៣

បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិក សប់ខ្យល់បញ្ចូល ប្រើសម្រាប់កីឡាបាល់ទះ។

ឧទាហរណ៍

“”

៤

បាល់មួយប្រភេទធ្វើពីប្លាស្ទិក មានទំហំធំជាងនិងធ្ងន់ជាងបាល់ទះឬបាល់ទាត់បន្តិច សប់ខ្យល់បញ្ចូល សម្រាប់លេងកីឡាបាល់បោះ។

ឧទាហរណ៍

“”

៥

បាល់មួយប្រភេទធ្វើពីស្បែកឬប្លាស្ទិក រាងពងក្រពើ សប់ខ្យល់បញ្ចូល ប្រើសម្រាប់លេងកីឡាបាល់ឱប។

ឧទាហរណ៍

“”

៦

កីឡាមួយប្រភេទ លេងដោយកីឡាករពីរក្រុម ក្រុមនីមួយៗត្រូវព្យាយាមនាំបាល់បញ្ចូលទីទៅក្រុមម្ខាងទៀតដោយជើងឬក្បាល :

ឧទាហរណ៍

“យុវជនឥឡូវចូលចិត្តកីឡាបាល់ទាត់។”

៧

កីឡាមួយប្រភេទ លេងឬប្រកួតដោយកីឡាករពីរក្រុម ដោយប្រើដៃទះបាល់ឱ្យឆ្លងសំណាញ់ហើយមិនឱ្យបាល់ធ្លាក់ដល់ដីក្នុងទីរបស់ខ្លួន :

ឧទាហរណ៍

“ក្រុមបាល់ទះ៦ក្រុមនឹងធ្វើការប្រកួតប្រជែងគ្នាដណ្ដើមជើងឯក។”

៨

កីឡាមួយប្រភេទ លេងឬប្រកួតដោយកីឡាករពីរក្រុម ក្នុងមួយក្រុមមាន៥នាក់ ដោយបោះបាល់បញ្ចូលកន្ត្រក់សំណាញ់នៃក្រុមនីមួយៗ :

ឧទាហរណ៍

“បាល់បោះ ជាកីឡាពេញនិយមជាងគេនៅអាម៉េរិក។”

៩

កីឡាមួយប្រភេទ ដែលលេងឬប្រកួតដោយកីឡាករពីរក្រុម ហើយក្រុមនីមួយៗឱបបាល់រត់សំដៅទៅបង្គោលទីដៃគូម្ខាងទៀត ឬទាត់ក៏បាន :

ឧទាហរណ៍

“កីឡាបាល់ឱបមិនទាន់ពេញនិយមទេនៅប្រទេសយើង។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់