វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បាឡាត់

[បា-ឡាត់]

ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខេត្ត ក៏មានឋានានុក្រមទី បាឡាត់ ដែរ។

ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឋានន្តរនៃមន្ត្រីសង្ឃ ថ្នាក់ឋានានុក្រមថ្នាក់ខ្ពស់ជាង សមុហ៍ ជាសហការីនៃព្រះរាជាគណៈគ្រប់ថ្នាក់ទាំង ៤គឺ ឯក, ទោ, ត្រី, ចត្វា មានឋានន្តរគឺងារជាភាសាបាលីផ្សេងៗគ្នា; សម្រាប់មេគណគ្រប់ខេត្ត ក៏មានឋានានុក្រមទី បាឡាត់ ដែរ។

ឧទាហរណ៍

“”

២

សម្រាប់សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះសង្ឃនាយក មានឋានានុក្រមទី បាឡាត់ ពីរៗរូប ស្ដាំ ១រូប ឆ្វេង ១រូប; ក្នុងសម័យពីដើមហៅ បាឡាត់ទូលឆ្លង មាននាទីជាអ្នកទទួលភារកិច្ចផ្សេងៗ ជាជំនួសឬជាជំនួយសម្ដេចព្រះសង្ឃរាជឬសម្ដេចព្រះសង្ឃនាយក ក្នុងការទទួលភ្ញៀវនិងការពិតទូលអំពីកិច្ចការនានារបស់ភ្ញៀវសាធារណៈ ដែលមានការប្រាស្រ័យទាក់ទងជាការចាំបាច់។

ឧទាហរណ៍

“”

៣

ខាងមន្ត្រីគ្រហស្ថសម្រាប់ខេត្តនិងស្រុកក៏មាន បាឡាត់ ដែរ ហៅថា បាឡាត់ខេត្ត, បាឡាត់ស្រុក ...។ ខ្មែរបុរាណសរសេរ បាល័ដ្ឋ ប្រហែលជាសំដៅអត្ថន័យថា “អ្នកមាននាទីខាងការថែរក្សា” ទេដឹង? (សៀមសរសេរ ប៉ល័ត អ.ថ. ប្ល័ត, មានអត្ថន័យថាអ្នកផ្លាស់មុខការនាទីជាជំនួយឬជាជំនួសរងពីអធិបតីរបស់ខ្លួនមក ...)។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់