បុញ្ញ
គុណជាតជាគ្រឿងជម្រះសន្តានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ។
គុណជាតជាគ្រឿងជម្រះសន្តានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ។
គុណជាតជាគ្រឿងជម្រះសន្តានចិត្ត ឬដែលកើតពីចិត្តជ្រះថ្លា គឺបុណ្យ, កុសល, អំពើល្អ។
“”
អំពើដែលជាបុណ្យ។
“”
ការធ្វើបុណ្យ, អំពើដែលជាបុណ្យ។
“”
ទីតាំង ឬទីកើតនៃបុណ្យ, កន្លែងដែលនាំឱ្យកើតបានជាបុណ្យជាកុសល; មាន ១០យ៉ាងគឺ ១ទានមយៈ បុណ្យកើតមានព្រោះការឱ្យទាន; ២សីលមយៈ ...ព្រោះការរក្សាសីល; ៣ភាវនាមយៈ ...ព្រោះការចម្រើនធម៌ដែលគួរចម្រើនឱ្យកើតមានក្នុងចិត្ត; ៤អបចាយនមយៈ ...ព្រោះការគោរពកោតក្រែងឱនលំទោន ជឿស្ដាប់បុគ្គលគួរគោរព; ៥វេយ្យាវច្ចមយៈ ...ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦ធម្មទេសនាមយៈ ...ព្រោះការសម្ដែងឬពន្យល់ធម៌ឱ្យគេស្គាល់ឬបង្រៀនឱ្យគេបានចេះធម៌ផង; ៧ធម្មស្សវនមយៈ ...ព្រោះការស្ដាប់ធម៌ដោយគោរព គឺស្ដាប់ដោយយកចិត្តទុកដាក់; ៨បត្តិទានមយៈ ...ព្រោះការឱ្យចំណែកបុណ្យ គឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឱ្យទៅអ្នកដទៃ; ៩បត្តានុមោទនាមយៈ ...ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឱ្យមកខ្លួន; ១០ទិដ្ឋុជុកម្មមយៈ ...ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួន ឱ្យត្រូវត្រង់តាមផ្លូវពិត គឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឱ្យកើតមានក្នុងសន្តានចិត្ត។
“”
ស្រែបុណ្យ :
“ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ និងព្រះអរហន្តទាំងឡាយ ជាបុញ្ញក្ខេត្តដ៏ឧត្តម របស់ពួកទេវតាមនុស្សក្នុងលោក។”
អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ។
“”
កំណប់បុណ្យ (បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុប ទុកដូចជាកំណប់ក្នុងចិត្ត) :
“បុញ្ញនិធិ ជាកំណប់ឥតចោរណាលួចគាស់យកបានឡើយ។”
ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ :
“ទ្រង់មានជ័យជម្នះដោយសារបុញ្ញឫទ្ធិរបស់ព្រះអង្គ!”
គំនរបុណ្យ (បុណ្យដែលមានច្រើនក្រាស់ក្នុងសន្តានចិត្ត) :
“មនុស្សអ្នកមានបុញ្ញរាសី។”
ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធន ឬអ្វីៗព្រោះបុណ្យឱ្យផល :
“ចួនជាប្រទះលើបុញ្ញលាភ; ទ្រព្យនេះជាបុញ្ញលាភរបស់ខ្ញុំ។”
(ម.ព. បុញ្ញវន្ត)។
“”
ដែលមានបុណ្យ អ្នកមានបុណ្យ, អ្នកមានសំណាង។
“”
(ម.ព. បុញ្ញវន្ត)។
“”
ផលនៃបុណ្យ :
“គេបានសេចក្ដីសុខចម្រើនដោយសារបុញ្ញវិបាកពីព្រេងនាយ។”
ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ។
“”
ការសន្សំបុណ្យ, ការសាងសន្សំកុសល។ ច្រើនប្រើសំដៅយកតេជះ ឬអំណាចបុណ្យស័ក្ដិជាដើម :
“សូមជ្រកកោនក្រោមម្លប់បុញ្ញសម្ភារ នៃសម្ដេចជាម្ចាស់។”
សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ :
“មនុស្សអ្នកមានបុញ្ញសិរី, ថ្កើងរុងរឿងដោយបុញ្ញសិរី។”
អានិសង្សបុណ្យ គឺការសម្រេចសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងដោយសារបុណ្យ បង្ហូរផលផ្ដល់មកឱ្យ។
“”
អានុភាពរបស់បុណ្យ ឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ។
“”
ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឱ្យសម្រេចសេចក្ដីបានតាមប្រាថ្នា :
“មនុស្សអ្នកមានបុញ្ញាភិនីហារ។”
ធម៌ ឬសភាវៈដែលបុណ្យតាក់តែងឱ្យកើតមានឡើង គឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឱ្យមានឡើង។
“”
ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ។
“”
(ម.ព. បុណ្យ{¥¥}១{££} ផង ព.ផ្ទ. បាបកម្ម)។