ស្វែងយល់ពីពាក្យ

និយមន័យ

១៦ ន័យ
១

គុណជាតជាគ្រឿងជម្រះសន្តានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ។

ឧទាហរណ៍

“”

២

ពិធីផ្សេងៗដែលប្រារព្ធឬរៀបចំឡើងដើម្បីរម្លឹកដល់ហេតុការណ៍ ឬព្រឹត្តិការណ៍ណាមួយ :

ឧទាហរណ៍

“បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យឯករាជ្យជាតិ ...។”

៣

ធ្វើសេចក្ដីល្អខាងផ្លូវកាយវាចាចិត្ត ឱ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ ...។

ឧទាហរណ៍

“”

៤

បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការគោរពដឹងគុណនិងតបស្នងសងគុណចំពោះមាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យជាដើម :

ឧទាហរណ៍

“បុណ្យកតញ្ញូរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការតបស្នងសងគុណ និងដឹងគុណ។”

៥

បុណ្យដែលប្រារព្ធឡើងដើម្បីរម្លឹកព្រឹត្តិការណ៍ ឬឧទ្ទិសដល់ជនណាម្នាក់ ក្នុងរយៈពេលកំណត់ណាមួយ :

ឧទាហរណ៍

“បុណ្យខួបគម្រប់ប្រាំពីរថ្ងៃ បុណ្យខួបលើកទី៥០។”

៦

(ម.ព. បុណ្យសព)។

ឧទាហរណ៍

“”

៧

បុណ្យដែលប្រារព្ធឡើងដើម្បីចម្រើនអាយុសង្ខារ និងរម្លឹកដល់ថ្ងៃខែឆ្នាំប្រសូតរបស់បុគ្គលណាម្នាក់ដូចជា ព្រះមហាក្សត្រ ឪពុកម្ដាយ ចាស់ព្រឹទ្ធាចារ្យជាដើម :

ឧទាហរណ៍

“ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ។”

៨

បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការដឹងគុណចំពោះទឹក ដី អាកាសធាតុជាដើម ដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលបានទិន្នផលល្អ។ បុណ្យដារលាននេះ អ្នកស្រុកខ្លះ ហៅថា បុណ្យភូមិ បុណ្យពូនភ្នំស្រូវ បុណ្យដារភូមិ បុណ្យដំបូងទាន ហើយគេច្រើនប្រារព្ធនៅខែធ្នូឬខែមករា បន្ទាប់ពីប្រមូលផលស្រូវរួចរាល់ :

ឧទាហរណ៍

“ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យដារលានជារៀងរាល់ឆ្នាំ។”

៩

បុណ្យដែលប្រារព្ធឡើងនៅតាមខេត្តនានានៅជាប់ទន្លេ ដើម្បីសម្ដែងនូវការដឹងគុណដល់ទឹកទន្លេ និងបង្ហាញពីសក្ដានុពលខេត្តតាមដងទន្លេ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅខែមីនា ជារៀងរាល់ឆ្នាំ :

ឧទាហរណ៍

“បុណ្យទន្លេលើកទី១ ប្រព្រឹត្តទៅចំនួន៣ថ្ងៃ នៅខេត្តក្រចេះ។”

១០

បុណ្យដែលប្រារព្ធជូនដល់អ្នកមានគុណនូវបច្ច័យទាំងបួន រួមមានគ្រឿងស្លៀកដណ្ដប់ (ចីពរ), អាហារ (បិណ្ឌបាត), លំនៅ (សេនាសនៈ), ថ្នាំរម្ងាប់រោគ(គិលានភេសជ្ជៈ) ដើម្បីឱ្យពួកគាត់ត្រេកអរ ជ្រះថ្លា ទទួលយកកុសលទាំងនោះ ហើយវេរប្រគេនដល់ព្រះសង្ឃ :

ឧទាហរណ៍

“បុណ្យបច្ច័យបួនជាពិធីបុណ្យប្រពៃណីពុទ្ធសាសនាខ្មែរ ដែលធ្វើជូនអ្នកមានគុណ មានមាតាបិតាជាដើម។”

១១

ពិធីបុណ្យពុទ្ធសាសនាដែលរៀបចំឡើងក្នុងបំណងប្រមូលបច្ច័យដើម្បីយកទៅកសាងអ្វីមួយ :

ឧទាហរណ៍

“បុណ្យផ្កាកសាងសាលារៀន។”

១២

បុណ្យដែលធ្វើឡើងនៅពេលមានមនុស្សទទួលមរណភាព (ស្លាប់) ហៅ បុណ្យខ្មោច ក៏បាន។

ឧទាហរណ៍

“”

១៣

បុណ្យដែលធ្វើឡើងនៅតាមខេត្តនានានៅជាប់សមុទ្រ ដើម្បីសម្ដែងនូវការដឹងគុណដល់សមុទ្រ និងបង្ហាញពីសក្ដានុពលនៃតំបន់ឆ្នេរ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅចុងខែធ្នូជារៀងរាល់ឆ្នាំ :

ឧទាហរណ៍

“ប្រទេសកម្ពុជាចាប់ផ្ដើមធ្វើបុណ្យសមុទ្រដំបូងបង្អស់នៅខេត្តព្រះសីហនុក្នុងឆ្នាំ២០១២។”

១៤

អំណាចតេជះដែលបានដោយសារបុណ្យ (យសស័ក្ដិឬការងារ)។

ឧទាហរណ៍

“”

១៥

បុណ្យដែលគេប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃទទួលបានឯករាជ្យពីអាណាព្យាបាល ឬអាណានិគមបរទេសណាមួយ :

ឧទាហរណ៍

“បុណ្យឯករាជ្យជាតិនៃកម្ពុជាប្រារព្ធនៅថ្ងៃទី៩ ខែវិច្ឆិកា រៀងរាល់ឆ្នាំ។”

១៦

ព្រះភគវ័ត (ព្រះសម្មាសម្ពុទ្ធ)។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ពាក្យថា បុណ្យ នេះ ខាងសំស្ក្រឹត ប្រើជា គុ. ផងក៏បាន, ប្រែថា "បរិសុទ្ធ, ស្អាត, ល្អ, គួរស្រឡាញ់ គួរចង់បាន")។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់