បុព្វបទ
និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប "ជិត, បន្ទាប់, រង" + រាជ "ស្ដេច" > ឧបរាជ "ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ"; បរា "សោះសូន្យ; ..." + ជយ "ជម្នះ" > បរាជយ "ការចាញ់, ដំណើរចាញ់គេ"; ឧប និង បរា ហៅថា បុព្វបទ។ល។