វចនានុក្រមខ្មែរវចនានុក្រម
បុះ
កិ. [បុះ]
បុកទល់មុតដល់មានរបួស :
បុកទល់មុតដល់មានរបួស :
បុកទល់មុតដល់មានរបួស :
“ដង្គត់បុះបាតជើង។”
បុកដោយអ្វីៗដែលស្រួច :
“បុះរណ្ដៅដាំពោត, បុះនឹងកាំបិតបន្ទោះ។”
រុកឱ្យជ្រុះ, ឱ្យធ្លាក់ :
“យកថ្នោលបុះផ្លែឈើ។”
ស៊ី; ពាក្យទ្រគោះមើលងាយថាស៊ីដូចគេបុះអ្វីៗ :
“ហ៏បុះចុះ!, ចុះបុះដល់ណាទៅទៀត!”
ចាស់; ដែលគេឈប់ប្រើប្រាស់, ដែលគេបោះបង់លែងត្រូវការ (ចំពោះតែទី, ដី, ស្រែ, ចម្ការ, ភូមិលំនៅ ...) :
“ចម្ការបុះ, ស្រែបុះ, ភូមិបុះ, វត្តបុះ, គឺចម្ការ, ស្រែ, ភូមិ, វត្ត ដែលគេបោះបង់ចោល ក៏មានស្មៅនិងឈើតូចៗដុះទ្រុបទ្រុល ប៉ុន្តែមានសណ្ឋានចាស់ប្រាកដនៅឡើយ; ជួនកាលគេបែរជាត្រូវការដូចកាលពីមុននោះវិញ ក៏នៅមានឈ្មោះថា ... បុះ ដែរ។”
ចំនួន ៨(ចំពោះតែចំនួនដំរី) :
“ដំរីមួយបុះ គឺដំរី ៨ ក្បាល, ដំរីពីរបុះ គឺដំរី ១៦ ក្បាល។”