បូល
ផ្សងឱ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយព័ស្តុតាងតាមចំណាំនិងជំនឿ :
ផ្សងឱ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយព័ស្តុតាងតាមចំណាំនិងជំនឿ :
ផ្សងឱ្យដឹងហេតុ ដោយមានវត្ថុអ្វីមួយជាគ្រឿងសម្គាល់ឬស្ទង់ដោយព័ស្តុតាងតាមចំណាំនិងជំនឿ :
“បូលប្រណាក។”
បញ្ចេញសំឡេងទីទៃពីសំឡេងយំធម្មតា (ច្រើនហៅចំពោះតែក្អែក) :
“យី, ក្អែកបូលឡូវៗ មានការណ៍អ្វីប្លែកអ៊ីចេះ! អ្នកខ្លះនិយាយថា ន៏, ក្អែកបូលថា ដល់អាឡូវៗ ...ប្រហែលកូនវាមក៍ហើយមើលទៅ! ឬមានភ្ញៀវណាមកក៏មិនដឹង!”
សញ្ញាជាគ្រឿងសម្គាល់ឱ្យដឹងលើក្រោមសម្រាប់ស្ទង់វៀចត្រង់ (ច្រើនប្រើចំពោះតែត្រាសម្រាប់បោះ)។
“”
គ្រឿងសម្គាល់របស់តួត្រាដែលគេឆ្លាក់ ឬបោះដែកគោលស្ពាន់ខ្នាតតូចជាសញ្ញាសម្រាប់កាន់ត្រាបោះឱ្យដឹងប៉ែកខាងលើ ទាំងឱ្យដឹងថាត្រង់ឬវៀចផង :
“បោះត្រាត្រូវមើលបូល ទើបបោះត្រង់ល្អ មិនឆៀងមិនឆែវ។”
(គឺយកប្រណាកមកចងនឹងខ្សែតូចហើយកាន់ខ្សែយួរប្រណាកយោលបន្តិចឱ្យប្រណាកយោងឯងបន្តិចៗ តទៅទៀត, គេផ្សងបណ្ដើរ, លុះប្រណាកឈប់យោលទើបគេទាយថាដូច្នេះដូច្នោះ តាមការណ៍ពិត គឺអ្នកកាន់ខ្សែនុះឯងប្រើល្បិចឱ្យមនុស្សជឿថាប្រណាកយោលឯង គេហៅថា ប្រណាកដើរ, ប្រណាកឈប់ ជាជំនឿភ័ន្តច្រឡំរបស់មនុស្សឆោត)។