វចនានុក្រមខ្មែរវចនានុក្រម
បេសកកម្ម
អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។
អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។
អំពើរបស់ជនអ្នកប្រើ ឬកិច្ចការរបស់ជនអ្នកចាត់ការបញ្ជូន។
“”
សព្វថ្ងៃនេះប្រើសំដៅយកអំណាច ឬសិទ្ធិដែលប្រគល់ឱ្យដល់ប្រតិភូ ដើម្បីទៅបំពេញកិច្ចការអ្វីមួយនៅទីដទៃ; មុខការងារមានកំណត់ជាក់ប្រាកដថាធ្វើយ៉ាងនេះឬយ៉ាងនោះដែលរដ្ឋាភិបាលបានប្រគល់ឱ្យដល់ភ្នាក់ងាររាជការពិសេស ដើម្បីធ្វើឱ្យបានសម្រេចមួយដងមួយគ្រា :
“បេសកកម្មខាងផ្លូវទូត, បេសកកម្មនៃការចរចាអំពីសេដ្ឋកិច្ច។”
(ពាក្យនេះធ្លាប់ប្រើមកជាយូរដែរហើយ, តែបើគិតដល់ន័យត្រង់ៗរបស់ពាក្យ ឃើញថាដូចជាមិនសូវសម, បើប្រើជា "បេសិតកម្ម" ដូចជាគួរជាង ព្រោះមានន័យថា "អំពើរបស់ជនដែលត្រូវគេប្រើ ឬកិច្ចការរបស់ជនអ្នកទទួលបម្រើ")។