វចនានុក្រមខ្មែរ

បំពួនស្ករ

ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឈ្មោះនំស្រស់មួយប្រភេទ ធ្វើដោយម្សៅដំណើបលញ់ស្រោបបំពួនដុំស្ករត្នោតបំបាំងបាត់មើលមិនឃើញ :

ឧទាហរណ៍

“នំបំពួនស្ករ; ហៅថា នំផ្លែអាយ ក៏បាន; ជួនកាលមានអ្នកខ្លះហៅថា នំកើតក្ដី ក៏បានដែរ (ព.សា.)។”

ចំណាំការប្រើប្រាស់

(នំនេះមានឈ្មោះហៅបាន ៣ យ៉ាងដូច្នេះឯង, បណ្ដាឈ្មោះទាំង ៣ យ៉ាងនេះ, ឈ្មោះ ២ យ៉ាងគឺ បំពួនស្ករនិងផ្លែអាយ មានអត្ថន័យជាក់ច្បាស់ក្នុងមេពាក្យទាំងនេះហើយ ឯឈ្មោះថា នំកើតក្ដី នេះមានរឿងតំណាលថា កាលពីព្រេងនាយ មានបុរស ២ នាក់ អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់, ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្ដាល ទឹកស្ករខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា, ក៏កើតជាការប្ដឹងប្ដល់គ្នា, ទើបចៅក្រមឱ្យឈ្មោះនំនេះថា នំកើតក្ដី ចាប់ដើមតាំងពីកាលនោះមក; នំនេះក៏មានឈ្មោះបីយ៉ាងដូច្នេះឯង, ប៉ុន្តែ នំកើតក្ដី ជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករនិងនំផ្លែអាយ; នំបំពួនស្ករ ជាឈ្មោះដើម ត្រឹមត្រង់តាមអត្ថន័យជាងឈ្មោះទាំងពីរ ពីព្រោះមានដុំស្ករត្នោតដែលគេដាក់បំពួនខាងក្នុងពិតមែន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់