វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ធ្វើឱ្យទៅជាព្រៃ គឺយកអ្វីៗ មានមែកឈើជាដើម មកដាក់ឱ្យទើសទែងដូចជាព្រៃ :

ឧទាហរណ៍

“យកមែកឈើមកដាក់រាយបំព្រៃ។”

២

(ព.ប្រ.) គឺញ៉ាំងជាតិរបស់ខ្លួនឱ្យប្រហែលដូចជាព្រៃ។

ឧទាហរណ៍

“”

៣

ធ្វើប្រទេសរបស់ខ្លួនឱ្យប្រហែលដូចជាព្រៃ។

ឧទាហរណ៍

“”

៤

ញ៉ាំងលោកឱ្យប្រហែលដូចជាព្រៃ :

ឧទាហរណ៍

“ព្រះសម្ពុទ្ធទ្រង់ប្រទានព្រះឱវាទថា នសិយា លោកវឌ្ឍនោ "កុំធ្វើខ្លួនឱ្យជាមនុស្សបំព្រៃលោក", មានអត្ថន័យថា កុំប្រព្រឹត្តអាក្រក់ហួសហេតុឱ្យមានខ្លួនប្រហែលដូចជាព្រៃទ្រុបទ្រុល ឬប្រហែលដូចជាចម្រូងចម្រឹង, ប្រហែលដូចជាដង្គត់ក្នុងលោកឱ្យគេទើសមុខទើសក្រោយ ឱ្យគេពិបាកចិត្តគំនិតអួអាប់ចំបែងរាល់គ្នា, មនុស្សបំព្រៃលោក។”

ចំណាំការប្រើប្រាស់

(ព.ផ្ទ. មនុស្សបំភ្លឺលោក ព.ពុ.។ ម.ព. បំភ្លឺ ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់