វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

មេ, អ្នកដែលជាមេលើគេឬដែលជាធំជាងគេ, អ្វីមួយដែលជាដើមហេតុ :

ឧទាហរណ៍

“ប្រធានរដ្ឋសភា, ប្រធានក្រុមប្រឹក្សាព្រះរាជាណាចក្រ, ប្រធាននៃក្ដីវិនាស; អ្នកណាជាប្រធានលើអស់មនុស្សទាំងនេះ?។”

២

ដែលខ្ពស់បំផុត, ឧត្តមក្រៃលែង, ចម្បង :

ឧទាហរណ៍

“ព្រះប្រធាន។”

៣

អ្នកដែលមានតួនាទីចម្បងក្នុងការទទួលខុសត្រូវ ចាត់ចែង ត្រួតពិនិត្យ សម្របសម្រួល ការងារជំនាញឯកទេសណាមួយនៅក្នុងក្រុម :

ឧទាហរណ៍

“វគ្គបំប៉នសមត្ថភាពដឹកនាំប្រធានក្រុមបច្ចេកទេស។”

៤

(ព.វ.) ពាក្យដែលជាធំក្នុងការសម្រេចអំពើ ដូចជា ស្មៀន សរសេរ សំបុត្រ; ស្មៀន ជា ប្រធាន, សរសេរ ជា កិរិយា, សំបុត្រ ជា អំពើដែលគេត្រូវសរសេរ។

ឧទាហរណ៍

“”

៥

ព្យាយាម, ការខំប្រឹងប្រែង។

ឧទាហរណ៍

“”

ចំណាំការប្រើប្រាស់

(ម.ព. ជីវ៍ "ព្រះជីវ៍")។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់