វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រយោគសម្បត្តិ

[ប្រ-យោ-គៈ-សំ-ប័ត]

ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគ គឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ ក៏អាចញ៉ាំងសេចក្ដីចម្រើនឱ្យលូតលាស់កើតកើនបាន :

ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ការបរិបូណ៌ដោយកាយប្រយោគនិងវចីប្រយោគ គឺសភាពនៃបុគ្គលដែលមានអ្នកធំស្រឡាញ់រាប់អានកាន់ទ្រង់ ក៏អាចញ៉ាំងសេចក្ដីចម្រើនឱ្យលូតលាស់កើតកើនបាន :

ឧទាហរណ៍

“ប្រយោគសម្បត្តិអាចរារាំងបាំងមុខបាបតិចតួចស្ដួចស្ដើងឱ្យងាស់គាំងចេញមុខឱ្យផលពុំកើត ... (ពាក្យព្រះអភិធម្ម ពុទ្ធសាសនា)។”

២

ការបរិបូណ៌ដោយដំណើរប្រកបព្យាយាម គឺការប្រឹងប្រែងមិនបន្ធូរបន្ថយវីរិយភាពដ៏ត្រឹមត្រង់តាមផ្លូវសុចរិតយុត្តិធម៌ :

ឧទាហរណ៍

“បុគ្គលដែលប្រកបដោយប្រយោគសម្បត្តិ តែងតែកម្ចាត់នូវភាពទន់ទាបបាន។”

ចំណាំការប្រើប្រាស់

(ប្រើជា ប្រយោគសម្បទា វិញក៏បាន មានអត្ថន័យដូចគ្នាដែរ ព.ផ្ទ. ប្រយោគវិបត្តិ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់