វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រយោល

កិ. [ប្រ-យ៉ោល]

ចងដុំអ្វីមួយនឹងខ្សែសំយុងស្ទង់មើលឱ្យដឹងជំហរវៀចត្រង់ឬសាច់ខ្ពស់ទាប, ផតខូងឬស្មើ :

ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ចងដុំអ្វីមួយនឹងខ្សែសំយុងស្ទង់មើលឱ្យដឹងជំហរវៀចត្រង់ឬសាច់ខ្ពស់ទាប, ផតខូងឬស្មើ :

ឧទាហរណ៍

“មិនទាន់ដឹងជាវៀចឬត្រង់នៅឡើយទេ ចាំប្រយោលមើលសិន។”

២

ខ្សែដែលចងដុំអ្វីមួយសម្រាប់សំយុងស្ទង់ជំហរ :

ឧទាហរណ៍

“យកប្រយោលមកស្ទង់មើលសិន។”

៣

ដែលរយាល, ដែលឆ្ងាយពីដៃ :

ឧទាហរណ៍

“កុំឈរប្រយោលពេក ខិតចូលឱ្យកៀកបន្តិចមក។”

៤

មិនផ្ទាល់ មិនចំពោះ មិនចំ :

ឧទាហរណ៍

“និយាយដោយប្រយោល ជំងឺឆ្លងដោយប្រយោល។”

ចំណាំការប្រើប្រាស់

(ហៅថា ខ្សែប្រយោលឬកូនប្រយោល ក៏បាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់