វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រាក់

ន. [ប្រាក់]

រ៉ែ ឬរតនវត្ថុមួយប្រភេទមានសម្បុរស សាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង ... :

ស្វែងយល់ពីពាក្យ

និយមន័យ

១៣ ន័យ
១

រ៉ែ ឬរតនវត្ថុមួយប្រភេទមានសម្បុរស សាច់រឹងមានតម្លៃរងបន្ទាប់ពីមាសមក, ជារបស់សម្រាប់ចាយនិងប្រកបការបានច្រើនយ៉ាង ... :

ឧទាហរណ៍

“ប្រាក់មួយរៀល, ប្រាក់ដួង, ប្រាក់ណែន, ប្រាក់សុទ្ធ។”

២

ប្រអប់ដែលធ្វើដោយប្រាក់។

ឧទាហរណ៍

“”

៣

ផ្តិលដែលធ្វើដោយប្រាក់។

ឧទាហរណ៍

“”

៤

ក្រដាសដែលចេញឱ្យប្រើ សម្រាប់ចាយជាជំនួសប្រាក់ ក៏ហៅថា ប្រាក់ ដែរ :

ឧទាហរណ៍

“ប្រាក់មួយរៀល, ប្រាក់ប្រាំរៀល។”

៥

លុយដែលគេផ្ដល់ឱ្យខ្ចីដោយមាន ឬគ្មានការប្រាក់ :

ឧទាហរណ៍

“យើងមានសេវាកម្ម ផ្ដល់ប្រាក់កម្ចីមួយ ដែលបំពេញតាមតម្រូវការជាក់លាក់របស់លោកអ្នក។”

៦

ប្រាក់ដែលទទួលបានពីការងារប្រចាំថ្ងៃ ឬប្រាក់ចំណេញដែលទទួលបានពីការប្រកបការងារអ្វីមួយ។

ឧទាហរណ៍

“”

៧

ឈ្មោះលុយដែលធ្វើពីលោហៈ :

ឧទាហរណ៍

“ទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់។”

៨

លុយកាក់ សាច់ប្រាក់សម្រាប់ចាយវាយ :

ឧទាហរណ៍

“ពេលនេះយើងមានប្រាក់កាសគ្រប់គ្រាន់ហើយ។”

៩

លុយដែលជំពាក់គេ ឬបុលគេ :

ឧទាហរណ៍

“ប្រាក់បំណុលក្នុងពិភពលោកកើនឡើងលឿន ចាប់តាំងពីមានវិបត្តិឆ្នាំ២០០៨។”

១០

ប្រាក់បន្ថែមពីលើប្រាក់ខែឬប្រាក់ឈ្នួល ដើម្បីលើកទឹកចិត្ត :

ឧទាហរណ៍

“ប្រាក់លើកទឹកចិត្តបុគ្គលិក។”

១១

ប្រាក់សម្រាប់ផ្គត់ផ្គង់នាពេលចូលនិវត្តន៍ :

ឧទាហរណ៍

“ប្រាក់សោធននិវត្តសម្រាប់មន្ត្រីរាជការ។”

១២

ប្រាក់ដែលត្រូវសង។

ឧទាហរណ៍

“”

១៣

ប្រាក់ផ្គត់ផ្គង់ ប្រាក់ជំនួយបន្ថែម :

ឧទាហរណ៍

“ជនរងគ្រោះដោយសារទឹកជំនន់បានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជន។”

ចំណាំការប្រើប្រាស់

(គួរហៅ ធនបត្រឬហិរញ្ញបត្រ វិញ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់