វចនានុក្រមខ្មែរ

ប្រារព្ធ

តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

តាំងផ្ដើម, ផ្ដួចផ្ដើម, ផ្គងជាមុន; និយាយតំណាលអំពីរឿងដើម; ប្រុងប្រៀប, រៀបរប; ចំពោះ, សំដៅត្រង់; នឹកដើម, គិតដល់, ភ្នកនឹកដល់ :

ឧទាហរណ៍

“ប្រារព្ធការងារ; ប្រារព្ធពីរឿងកម្សត់កម្រនឹងគ្នាមកអំពីដើម; ប្រារព្ធដល់បុត្រភរិយា; បញ្ញត្តិនេះជាសាធារណៈឥតប្រារព្ធឈ្មោះណាមួយដោយដាច់ខាតទេ។ល។”

២

(រ.ស.) ទ្រង់ព្រះប្រារព្ធ ទ្រង់មានព្រះតម្រាស់ផ្ដើមឡើង, ទ្រង់ភ្នកដល់, ទ្រង់មានព្រះតម្រាស់ចំពោះ ..., ទ្រង់ធ្វើ :

ឧទាហរណ៍

“ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រារព្ធទៀនជ័យ គឺទ្រង់អុជទៀនជ័យនៅថ្ងៃផ្ដើមចូលព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាឬព្រះរាជពិធីត្រស្ដិសង្ក្រាន្ត ...។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់