ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

លបដាក់អ្វីៗ មិនឱ្យគេដឹងឈ្មោះខ្លួន :

ឧទាហរណ៍

“ប្លុងឆ្នោត, ប្លុងសំបុត្រ; ចោរយករបស់មកប្លុងឱ្យវិញ។”

២

ដាក់វត្ថុអ្វីមួយឱ្យជាទេយ្យទានចំពោះបព្វជិត ដោយមិនបាច់ប្រគេនផ្ទាល់ គ្រាន់តែឱ្យសញ្ញាឱ្យលោកទស់យក ឬលបដាក់ឱ្យលោកទស់យកដោយមានធ្វើសញ្ញាឱ្យដឹងថា ខ្លួនបរិច្ចាគឱ្យជាទានហើយ :

ឧទាហរណ៍

“យកចីវរមួយត្រៃទៅដាក់ប្លុងក្នុងវត្តចំពោះសង្ឃ។”

៣

ប្រគល់ខ្លួនស៊ប់។

ឧទាហរណ៍

“”

៤

ចុះចិត្តស៊ប់, ជឿស៊ប់។

ឧទាហរណ៍

“”

៥

ស៊ូស្លាប់ជាមួយ។

ឧទាហរណ៍

“”

៦

ឈ្មោះស្មៅទឹកមានដើមមូលៗ មានមើមប្រើជាអាហារបាន :

ឧទាហរណ៍

“មើមប្លុង។”

៧

បណ្ដូលដើមស្រូវដែលចេញជាស្លឹកមូលៗ ពាយខូចលែងចេញផ្កាក៏ហៅ ប្លុង ដែរ :

ឧទាហរណ៍

“ស្រូវកើតប្លុង។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់