វចនានុក្រមខ្មែរវចនានុក្រម
ផង
ឈ. [ផង]
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ :
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ :
ជាមួយ, នឹង, ទាំង; ខ្លះ; ដែរ :
“វាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឱ្យខ្ញុំទៅផង។”
នៃ។ (ព.សា.) សម្រាប់ប្រើជាជំនួសពាក្យ នៃ ជាសាមីសម្ពន្ធ :
“នេះរបស់ផងខ្ញុំ, នុ៎ះរបស់ផងប្អូនខ្ញុំ។”
ទាំងឡាយ, ទាំងពួង :
“អ្នកផង, ជនផង។”
(ម.ព. អ្នកផង)។
“”
ពួកជាមួយ, ពួកដែលចូលគំនិត ឬចូលដៃជាមួយ។
“”
(ម.ព. អ្នកផង)។
“”
អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា។
“”
(និយាយបញ្ជាក់ជា ផង់ ក៏មាន ដូចជា របស់ ផង់ខ្ញុំ; ក្លាយមកទៀតថា ផន់ឬផិន ក៏មាន ដូចជា របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ ប្រើតាមទម្លាប់, ប៉ុន្តែត្រូវសរសេរ ផង ទើបត្រឹមត្រូវ)។