ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

(នាមកិរិយា) បង្កើតជាផ្លែ, មានផ្លែ :

ឧទាហរណ៍

“ឆ្នាំនេះស្វាយផ្លែច្រើនជាងឆ្នាំមុន។”

២

ចំណែកអវយវៈនៃរុក្ខជាតិនិងតិណជាតិជាដើមដែលកើតមានមកអំពីផ្កា :

ឧទាហរណ៍

“ផ្លែស្វាយ, ផ្លែក្រូច, ផ្លែទៀប ...។”

៣

កកើតជាសាច់ដែលហៅថា ផ្លែ :

ឧទាហរណ៍

“(ព.ប្រ.) ខំមើលស្ទើរផ្លែភ្នែក, ខំស្ដីប្រដៅស្ទើរផ្លែមាត់ ខំប្រឹងសម្លឹងមើលរឹងភ្នែក, ខំប្រឹងស្ដីប្រដៅស្ទើរមិនឈប់មាត់ ហាក់ដូចជាកកើតជាសាច់ផ្លែនៅភ្នែក, នៅមាត់។”

៤

សាច់ដែលកកើតជាកន្ទួលឬជាពករឹងរលោងត្រង់កន្លែងស្នាមដំបៅ មានសណ្ឋានត្លោតខ្ពស់បន្តិចជាងសាច់ប្រក្រតីទំហំប៉ុនគ្នានឹងស្នាមដំបៅនោះ, កើតដោយហេតុព្យាបាលដំបៅមិនល្អ។

ឧទាហរណ៍

“”

៥

តួរាងគ្រឿងសស្ត្រាដែលភ្ជាប់នឹងដង :

ឧទាហរណ៍

“ផ្លែកាំបិត, ផ្លែដាវ, ផ្លែចប, ...។”

ចំណាំការប្រើប្រាស់

(ម.ព. ផ្លែ{¥¥}១{££} ផង)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់