វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពង

កិ. [ពង]

(នាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ :

ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

(នាមកិរិយា) ដោរពង់ឡើង, ប៉ោងស្តុលឡើង ដោយចំហាយក្ដៅ, ដោយរលាកភ្លើង ឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់ :

ឧទាហរណ៍

“ដើរកាត់វាលខ្សាច់ក្ដៅពងជើងអស់, រលាកភ្លើងពងស្បែកស្តុល។”

២

ស្បែកឬសាច់ដែលដោរពង់ឡើង, ដែលប៉ោងស្តុលឡើងដោយចំហាយក្ដៅ, ដោយរលាកភ្លើងឬដោយត្រដុស, ទង្គិច, ប៉ះ, ជល់។

ឧទាហរណ៍

“”

៣

បង្កើតពង, បញ្ចេញស៊ុត :

ឧទាហរណ៍

“មេមាន់មួយពងបាន ៨ មេមួយទៀតពងបាន ១០។”

៤

អណ្ឌៈរបស់សត្វចំពួកខ្លះ គឺដុំដែលកើតចេញចាកពោះសត្វញីពួកខ្លះ ជាដុំមានសំបកស្រោមពីខាងក្រៅដែលកើតជាកំណើតម្ដងសិន ហើយទើបញាស់ចេញជាកូន :

ឧទាហរណ៍

“ពងរុយ, ពងចៃ, ពងបង្កួយ, ពងមាន់, ពងអណ្ដើក, ពងទន្សង, ពងក្រពើ ...(ព.សា.) ហៅ ស៊ុត; (ព.ខ្ព.) ហៅ អណ្ឌៈ។”

៥

ចំណែកអង្គជាតពីរដុំរបស់មនុស្សប្រុសឬសត្វតិរច្ឆានឈ្មោលចំពួកខ្លះ ស្ថិតនៅត្រង់ខាងក្រោមស្វាសបើមានតែមួយដុំ ហៅ ពងត្មោល (ព.សា.) ; (ព.គ.) ពងល្វា ឬ ពងស្វាស; (ព.ខ្ព.) អណ្ឌៈ។

ឧទាហរណ៍

“”

៦

(ព.អា.) ពងល្វា, ពងស្វាស។

ឧទាហរណ៍

“”

៧

ពាក្យអាសគ្រាម ទ្រគោះច្រឡោះបោះ ជាអសប្បុរិសវាចាថា បញ្ជោះឱ្យគ្នាដោយឈ្លានពានប្រមាថមើលងាយ (ជាសម្ដីពុំគួរប្រើ)។

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់