វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពញា

ន. [ព្ញា]

ពាក្យ ពញា នេះជា អញ្ញត្រសព្ទ ពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ញ បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឱ្យច្រឡំនឹង ឭ (ឭ ឮ) ; កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដល់មកសម័យបច្ចុប្បន្ននេះ។ ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្តរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា ៣ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឧកញ៉ា, អ្នកឧកញ៉ា, លោកអ្នកឧកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ; ឯពាក្យ ពញា បែរប្រើជាឋានន្តរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ ...; មកដល់សម័យរាជការសង្គមរាស្ត្រនិយមព្រះពុទ្ធសាសនាឯករាជអព្យាក្រឹត ផ្លាស់ពាក្យ មេឃុំ ជា នាយសង្កាត់ វិញថា នាយសង្កាត់ ...; ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ ១; សង្កាត់លេខ ២; សង្កាត់លេខ ៣។ល។ (នេះជាប្រវត្តិនៃពាក្យ ពញា)។

ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ឧទាហរណ៍

“”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់