ពុទ្ធោ!
ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង :
ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង :
ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង :
“ពុទ្ធោ!, ឱពុទ្ធោ!, ឱពុទ្ធោ ពុទ្ធោ!; ពុទ្ធោអើយ!, ឱពុទ្ធោអើយ! (អ.ថ. ពុត-ធោ-អ្ហើយ)។”
(មានគេនិយាយថា កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ ព.សា.។ មានទំនៀមចាស់ទុំប្រដៅកូនចៅថា កាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ! ដើម្បីកុំឱ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់គាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ។ មានទំនៀមមួយផ្សេងទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ជិតត្រចៀកថា ពុទ្ធោ! ពុទ្ធោ! ... ឬថា ពុទ្ធោ អរហំ! ... ហៅថា ស្រែកឱ្យធម៌ ជូនដំណើរបុគ្គល)។