វចនានុក្រមខ្មែរវចនានុក្រម
ពុំចេរ
ឈ. [ពុំ-ចេ]
(ព.បុ.) សូមឱ្យតែ, តាមតែ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ :
(ព.បុ.) សូមឱ្យតែ, តាមតែ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ :
(ព.បុ.) សូមឱ្យតែ, តាមតែ។ ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ :
“ខ្ញុំសូមក្រាបលាទៅ ផ្ញើរាជ្យនៅក្សត្រថ្លៃថ្លា ពុំចេរទ្រង់មេត្តា អត់ទោសប្រោសសត្វជាខ្ញុំ (សាស្ត្រាភោគកុលកុមារ)។ រីអញខ្ញុំនេះប្រណិប័តន៍តាមសុចរិតតែសព្វថ្ងៃ ពុំចេរនឹងទ្រង់មេត្តាប្រោសអត់ទោសអញខ្ញុំមទ្រីក្នុងគ្រានេះម្ដងហោង (មហាវេស្សន្តរជាតក កណ្ឌមទ្រីបព្វៈ)។”
ពុំដឹង, ពុំចេះ, ពុំស្គាល់ :
“(ព.កា.) ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ ទោះដឹងទឹកមាស ពុំចេរនូវថ្ម ទោះដឹងដី-ស ពុំចេរសំបុត្រ។ ធ្វើស្រែមើលស្មៅ សន្តានមើលផៅ បម្រើមើលពុត ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ ពុំចេរឥរិយា។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធ នៃព្រះរាជសម្ភារ)។”