វចនា.
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

សេនាសនភណ្ឌដែលដេរញាត់គ, សំឡីឬកំណាត់អ្វីៗដែលទន់សម្រាប់ប្រើរងដំណេកឬរងបង្គុយ :

ឧទាហរណ៍

“ពូកគ, ពូកចំបើង, ពូកកំណាត់សំពត់; ពូកសម្រាប់គ្រែ, ពូកសម្រាប់គ្រែធម្មាសន៍, ពូករថ។”

២

ឈ្មោះសត្វចាបមួយពួក មាឌទ្រើសជាងចាបបំណែកល្ង ជាសត្វស្មូរជនខាងការចុះស៊ីគ្រាប់ស្រូវក្នុងស្រែ :

ឧទាហរណ៍

“ចាបពូក។”

ចំណាំការប្រើប្រាស់

(មានពុទ្ធប្បញ្ញត្តិហាមមិនឱ្យភិក្ខុសាមណេរនិងឧបាសកឧបាសិកាអ្នករក្សាឧបោសថសីល ប្រើពូកញាត់គឬញាត់សំឡី, មានពុទ្ធានុញ្ញាតឱ្យប្រើពូកញាត់ស្មៅទន់ៗនិងចំបើង, ជក់ដូងជាដើមបាន)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់