វចនានុក្រមខ្មែរវចនានុក្រម
ពៀរ
ន. [ពៀ]
ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ :
ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ :
ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ :
“ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ។ រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរដោះចាកពៀរលែងមានតទៅទៀត ព្រោះស្រាយចំណងពៀរនោះឱ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត (ព.ពុ.) ; (ព.កា.) ថា ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតក ជាពុទ្ធភាសិត)។”
(សំនួន.) មានចិត្តក្រោធព្យាបាទ រករឿងរកហេតុមិនឈប់ :
“គួរឈប់ចងកម្មចងពៀរនឹងគ្នាទៀតទៅ។”