ពេទ្យ
អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ :
អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ :
អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ :
“ថ្នាំពេទ្យ, គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ។”
(ពាក្យសំស្ក្រឹត កាលបើមានស្រៈ អៃ នៅពីខាងដើមដូច វៃទ្យ ជាដើមនេះ ជួនអានឮសូរជាស្រៈ អៃ ជួនឮសូរជាស្រៈ អេឬអែ តាមគួរដល់សូរសព្ទស្រួលមាត់ថា, ដូចជា ចៃត្យ អានថា ចៃត្យ៉ៈ ក៏បាន, ថា ចែត្យ៉ៈ ក៏បាន ខ្មែរអានថា ចៃដីឬចែដី; សៃន្យ, សៃន្យា សំ. អានថា សែន្យ៉ៈ, សែន្យ៉ា ខ្មែរប្រើក្លាយមកជា ស្រែន្យ, ស្រែន្យា "សេនីយ, សេនា", ប្រើជាឋានន្តរ គឺងារមន្ត្រីជា ស្រែន្យភក្ដី, ស្រែន្យសង្គ្រាម, ស្រែន្យានុជិត, ស្រែន្យានុរក្ស; ជៃន អ.ថ. ជេនឬជែន "អ្នកជឿកាន់តាមលទ្ធិគ្រូដើមឈ្មោះ ជិនៈ បរិស័ទរបស់គ្រូឈ្មោះ ជិនៈ; សៃំហឬសៃង្ហ អ.ថ. សែង្ហ "អ្វីៗជាសរីរាវយវៈរបស់សីហៈ"។ ដោយហេតុនេះ, ពាក្យសំស្ក្រឹតថា វៃទ្យ, ខ្មែរប្រើផ្លាស់ វ ជា ព, អៃ ជា អេ ឬជា អែ ផ្សំជា ពេទ្យឬពែទ្យ ក៏បាន អ.ថ. ពែត ដូចគ្នាទាំង២, យើងអាចសរសេរជា ពេទ្យ ក៏បាន ជា ពែទ្យ ក៏បាន តាមពេញចិត្តប្រើ។ ព្រោះហេតុមានវិធីឱ្យផ្លាស់សំឡេងស្រៈ អៃ ជា អែ បានយ៉ាងនេះឯង បានជាបុព្វបុរសខ្មែរយើងក្នុងសម័យបុរាណព្រេងនាយ ដែលកំពុងជក់ចិត្តទៅរកសម្ដីសំស្ក្រឹតតាមលទ្ធិព្រាហ្មណិកនោះ ធ្លាប់អានធ្លាប់និយាយតាមសូរសព្ទសំស្ក្រឹត, ទោះឃ្លាតក្លាយសំឡេងខ្លះក៏ដោយ, លុះដល់ខ្មែរងាកបែរមកកាន់ព្រះពុទ្ធសាសនាប្រើការរៀនសូត្រតាមភាសាបាលីវិញ ក៏អានបាលីត្រង់ ព្យញ្ជនៈអឃោសៈ ដែលផ្សំជាមួយនឹងស្រៈ អេ ជាសូរ អែ ទៅអស់, ដូចជា កេតុ, ចេត្រ, ប្រេត, សេត, ស្វេត. ហេតុ អានឮសូរជា កែត, ចែត, ប្រែត, សែត, ស្វែត, ហែត។ល។ ដល់សម័យយើង, យើងក៏ពុំអាចកែប្រែសូរសព្ទទាំងនោះឱ្យឮតាមប្រភពដើមបានឡើយ ...)។