ពោធិ៍សាត់
ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខេត្តបាត់ដំបង។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឱ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខេត្តហៅថា ខេត្តពោធិ៍សាត់។
