វចនានុក្រមខ្មែរ

ពំនួត

ប្រដាប់ធ្វើដោយបន្ទះឫស្សីឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត :

រក្សាទុកក្នុងបញ្ជី រំលឹកពាក្យនេះ
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ប្រដាប់ធ្វើដោយបន្ទះឫស្សីឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិទជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត :

ឧទាហរណ៍

“ពំនួតភ្លើង។”

២

(ព.ទ.បុ.) មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធ្វើកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង (ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឱ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ)។

ឧទាហរណ៍

“”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់