វចនានុក្រមខ្មែរវចនានុក្រម
ព្រហស្បតិ៍
ឈ្មោះថ្ងៃទី ៥នៃសប្ដាហ៍ :
ឈ្មោះថ្ងៃទី ៥នៃសប្ដាហ៍ :
ឈ្មោះថ្ងៃទី ៥នៃសប្ដាហ៍ :
“ថ្ងៃព្រហស្បតិ៍។”
ពោលតាមលទ្ធិព្រាហ្មណ៍ ថាជានាមនៃទេវតាវិសេសអង្គមួយ ជាប្រធានឬជាម្ចាស់នៃមន្តវិជ្ជានិងអក្សរសាស្ត្រ, ជាគ្រូនៃពួកទេវតា, ហៅថា ព្រះវ្ឫហស្បតិ (ព្រះព្រហស្បតិ៍) ; ខាងតារាសាស្ត្រ ថាជាឈ្មោះនៃផ្កាយមួយ ក្នុងពួកផ្កាយនព្វគ្រោះ ហៅថា ផ្កាយព្រហស្បតិ៍; ព្រោះហេតុនោះ បានជាបុព្វបុរសទាំងឡាយរបស់យើង ហៅថ្ងៃព្រហស្បតិ៍ថា ព្រហស្បតិ៍រាជគ្រូ (តាមលទ្ធិនុ៎ះឯង), តាំងជាទម្លាប់ឱ្យសិស្សចាប់ផ្ដើមរៀនអក្សរ, លេខនព្វន្ត, មន្ត, វិជ្ជាទាំងពួង រើសរកតែថ្ងៃព្រហស្បតិ៍ ដោយប្រកាន់ជឿថានឹងបានឆាប់ចេះ ទាំងនឹងមានសេចក្ដីសុខសប្បាយរៀងទៅផង។
“”
ឈ្មោះភពមួយក្នុងប្រព័ន្ធព្រះអាទិត្យ ដែលនៅចន្លោះភពអង្គារ និង ភពសៅរ៍ :
“ភពព្រហស្បតិ៍ ។”