ព្រៃ
ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល :
ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល :
ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល :
“ព្រៃតូច, ព្រៃធំ។”
ដែលកើត, ដែលមាននៅក្នុងព្រៃ :
“សត្វព្រៃ, ក្របីព្រៃ, គោព្រៃ, ឆ្កែព្រៃ, មាន់ព្រៃ ...; មនុស្សព្រៃ ...។”
ដែលមានបែបបទឬសណ្ដាប់ធ្នាប់ឆ្គង :
“ឫកព្រៃ, សម្ដីព្រៃ។”
នាំឱ្យទើសគំនិត, ឱ្យចង្អៀតគំនិត។
“”
ព្រៃដែលគេរក្សាក្នុងគោលបំណងការពារនិងអភិរក្សជីវៈចម្រុះ :
“ព្រៃឡង់ជាព្រៃការពារ។”
ព្រៃដើមកោងកាងដែលជាប្រភេទព្រៃត្រូពិកដុះនៅតំបន់ឆ្នេរសមុទ្រ (វាលភក់ ដីសណ្ដ ខ្ពប ពាម ខាងក្រោយផ្នូកខ្សាច់) ដែលមានរលកសមុទ្រខ្សោយ :
“ព្រៃកោងកាងដុះលូតលាស់ល្អជាពិសេស នៅតំបន់អាស៊ីខាងត្បូងនិងខាងកើត។”
ព្រៃដែលមានដើមឈើរាយៗដុះលាយឡំនឹងគុម្ពោតនៅក្នុងតំបន់ត្រូពិក។
“”
ព្រៃស្រោងក្នុងទំនាប។
“”
ព្រៃក្នុងទីខ្ពស់ដែលមានដើមឈើខ្ពស់ស្រោងៗ។
“”
ព្រៃធំដែលឆ្ងាយដាច់ស្រយាលអំពីស្រុកភូមិ គួរស្ញើបគួរស្បើម ព្រោះតែងមានសត្រូវចាំបៀតបៀន។
“”
(ព.ប្រ.) ដែលមានបែបបទ ឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ :
“ឫកព្រៃៗ, សម្ដីព្រៃៗ, និយាយព្រៃៗ។”
ទីឬប៉ែកខាងមុខនៃព្រៃ :
“មាត់ព្រៃរនាម។”
(ម.ព. ជាំ, ញៀតស្បាត, ផ្សៃ ផង)។