វចនានុក្រមខ្មែរវចនានុក្រម
ភ្លាំង
ន. [ភ្លាំង]
ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស រលោង។
ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស រលោង។
ឈ្មោះឈើតូចមួយប្រភេទ ដើមតូចៗទាបៗ ផ្លែតូចៗមូលៗជាចង្កោមៗ ផ្លែទុំមានសម្បុរស រលោង។
“”
ឈ្មោះអុតមួយប្រភេទ ឡើងដោរត្រឡុងៗស្រដៀងនឹងផ្លែភ្លាំងទុំ :
“អុតផ្លែភ្លាំង ឬហៅដោយបញ្ចៀសថា ផ្កាឈើផ្លែភ្លាំង។”
ឈ្មោះស្បូវមួយប្រភេទ ស្លឹកធំៗជាងស្បូវរណ្ដាសសម្រាប់ប្រើការដេរប្រក់ផ្ទះ ឬធ្វើជាចំណងកណ្ដាប់សំណាបជាដើម :
“ស្បូវភ្លាំង; ដកស្បូវភ្លាំងចងកណ្ដាប់។”
ធ្វេសស្មារតី, ទាសស្មារតី, ភ្លាត់ស្មារតីដោយធ្វេស :
“ភ្លាំងស្មារតី; ច្រើននិយាយថា ភ្លាំងភ្លាត់ ឬ ភ្លាត់ភ្លាំង, ភ្លាំងភ្លេច ឬ ភ្លេចភ្លាំង។”
(ម.ព. ភ្លាត់និងភ្លេច)។